ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណបក្សខេត្ត

sovanney lor | តុលា ១២, ២០១៧ ៩:១៩ ព្រឹក




ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងអស់លោក ជាប្រធានគណបក្សស្រុក-ក្រុងទាំង៨ ផងដែរ ។
ឯកឧត្តមបណ្ឌិត បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារសំខាន់ៗ តាមការណែនាំរបស់គណៈកម្មាធិការកណ្តាល និងការបកស្រាយដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតបើកទូលាយរបស់បក្សកន្លងទៅ ឱ្យត្រូវតាមនីតិវិធី របៀបរបបការងារ ។
កិច្ចប្រជុំបានធ្វើការពិភាក្សា និងគណបក្សខេត្ត-ស្រុក-ក្រុង បានអញ្ជើញរាយការណ៍ពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត បានអញ្ជើញមានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំលើការងារសំខាន់ៗមាន ៖
១. ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងដំណើរការចុះឈ្មោះបោះឆ្នោត ។
២. ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងសៀវភៅគ្រួសារបក្ស
៣. ការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា ឆ្នាំ២០១៨ ។

 22310139_845717138927532_6337463395955545588_n

22310237_845717202260859_8422712222838083859_n

22309043_845717178927528_7904323250715932308_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




​​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

វិថីស្ទឹងសែន ភូមិទី៧ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

គេហទំព័រ : www.kampongthom.org.kh​