ឯកឧត្តម សុខ លូ ប្រជុំជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន

sovanney lor | សីហា ២៨, ២០១៧ ១០:៣៣ ព្រឹក




ឯកឧត្តម សុខ លូ ជួបប្រជុំជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន
រសៀលថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រជុំជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន ដើម្បីទទួលផែនការចាំបាច់មួយចំនួន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តដែលនៅចំកណ្តាលនៃប្រទេសកម្ពុជា ដែលមានស្រុក ៧ និងក្រុង១ ឈ្មោះថា ក្រុងស្ទឹងសែន ដែលបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងតែគិតគូរពីសោភណភាពក្រុង នឹងធ្វើការកែលម្អផ្ទះនៅជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ត្រូវលាបពណ៌ឲ្យមានលក្ខណៈដូចគ្នា ពង្រីកសួនច្បារកុមារ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យមានទីធ្លាធំទូលាយ ជាពិសេស មានភាពងាយស្រួលដល់បងប្អូនដែលមកធ្វើការហាត់ប្រាណនៅតាមទីសាធារណៈ និងជាកន្លែងសម្រាប់ដើរកំសាន្ត លំហែកាយផងដែរ។ ក្រៅពីនោះឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ឲ្យក្រុមការងារចុះជួយក្រុងស្ទឹងសែន ទំាងអស់ ត្រូវប្រមូលមផ្តុំកម្លាំងឡើងវិញ ដើម្បីងាយស្រួលក្នុងបំពេញការងារក្នុងការចុះមូលដ្ឋាន ជួបបងប្អូនប្រជាពលរដ្ឋ សាកសួរសុខទុក្ខរបស់ពួកគាត់ឲ្យបានញឹកញាប់ ។ ឯកឧត្តម បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជាយើងបានដាក់គោលការណ៍រួចហើយថា យើងពិតជាឈ្នះក្នុងការបបោះឆ្នោតនាពេលខាងមុខ ព្រោះបក្សយើងមានសមាជិកបក្សច្រើន មានគោលនយោបាយច្បាស់លាស់ ជាបក្សដែលបានជួយស្រោចស្រង់ជីវិតប្រជាពលរដ្ឋយើង ហើយបានដឹកនាំប្រទេសរីកចម្រើនដល់សព្វថ្ងៃនេះ។ គណបក្សយើងឈ្នះ គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង៕

photo_2017-08-27_18-16-45 (2) photo_2017-08-27_18-16-47

photo_2017-08-27_18-16-49 photo_2017-08-27_18-16-50




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




​​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

វិថីស្ទឹងសែន ភូមិទី៧ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

គេហទំព័រ : www.kampongthom.org.kh​